នាឡិកា១គ្រឿងដែលទើបនឹងដំឡើងរួចរាល់ ហើយយកមកព្យួរនៅនឹងជញ្ជាំងកណ្តាល ជាមួយនាឡិការ២ គ្រឿងទៀតដែលកំពុងដើរជាចង្វាក់ " តឹកៗ" ម្តងមួយវិនាទីៗ។
នាឡិកាចាស់មួយបាននិយាយទៅកាន់នាឡិកាថ្មីថា " មកចុះ! ឯងល្មមធ្វើការបានហើយ តែយើងខ្លាចក្រែងតែថា បន្ទាប់ពីឯងដើរបាន៣២ លានដងហើយនោះ លែងទៅរួចទេ!"
"អូស្លាប់ហើយ ! ៣២លានដង!" នាឡិកាថ្មីពោលទាំងភ្ញាក់ផ្អើល " កិច្ចការធំយ៉ាងនេះ ខ្ញុំពិតជាធ្វើមិនបានទេ" នាឡិការចាស់មួយគ្រឿងទៀតបានពោកឡើងថា" កុំទៅស្តាប់វានិយាយ ឥតប្រយោជន៏ទេ! កុំខ្លាច! ដើរម្តងមួយវិនាទីគឺគ្រប់គ្រាន់ហើយ"
"ក្នុងលោកនេះមានរឿងដែលងាយស្រួលៗយ៉ាងនេះផងឬ?" នាឡិកាថ្មីនិយាយទាំងមិនជឿ "បើអញ្ចឹងមែនយើងនឹងសាកល្បងលមើល !"
នាឡិកាថ្មីចាប់ផ្តើមដើរ "តឹតៗ"។ គេដើរទាំងមិនដឹងខ្លួន មួយឆ្នាំក្រោយមកគេដើរបាន៣២លានដង ដោយមិនបាច់ខំប្រឹងឡើយ ។
អត្តន័យនៃរឿង: មនុស្សម្នាក់ៗតែងតែចង់ឪ្យក្តីស្រម៉ៃខ្លួនឯងក្លាយជាការពិតណាស់ តែភាពជោគជ័យ វាស្ថិតនៅឆ្ងាយហួសនឹងចាប់បាន។ ខណះដែលភាពខ្ចិលច្រអូសនឹងការបាត់បង់ភាពជឿជាក់ តែងធ្វើឪ្យយើងកើតការសង្ស័យចំពោះសម្ថភាពខ្លួនឯងទៅវិញ ការពិតទៅមិនចាំបាច់គិតដល់អនាគតថា ឆ្នាំក្រោយ ខែក្រោយនោះទេ សុំតែគិតថា ថ្ងៃនេះយើងកំពុងធ្វើអ្វី? ស្អែកនេះ គួរធ្វើអ្វី? ធ្វើឪ្យបានសម្រេចទៅតាមដំណាក់កាលនីមួយៗទៅគឺបានហើយ!
ប្រភព: Mind Books

No comments:
Post a Comment