គ្រាន់តែមើលតាមពណ៏បបូរមាត់ អាចស្គាល់និស្ស័យ........ - Khmer News Daily

Latest

Tuesday, May 16, 2017

គ្រាន់តែមើលតាមពណ៏បបូរមាត់ អាចស្គាល់និស្ស័យ........

ការលាបពណ៏ក្រែមបបូរមាត់មិនមែនគ្រាន់លើកសម្រស់តែមួយមុខទេ វាថែមទាំងអាចឆ្លុះបញ្ចាំងពីអត្តចរិករបស់អ្នកតាមរយះពណ៍ដែលអ្នកចូលចិត្ត​។
ចូលចិត្តក្រែមពណ៏ផ្កាឈូក នារីដែលចូលលាបក្រែមបបូរមាត់ពណ៏ផ្កាឈូកស្រាកខ្ចី គឺជាមនុស្សទន់ភ្លន់ ផ្អែមល្ហែម រ៉ូម៉ង់ទិក តែមានលក្ខណះសាម​​​​​​​​​​​​ញ្ញបន្តិច។ រីចំណែកមិត្តនារីដែលចូលចិត្តក្រែមពណ៏ផ្កាឈូកចាស់វិញ គឺជាមនុស្សឆាប់រំភើប ងាយទាក់ចិត្ត អារម្មណ៏ស្រល់ស្រាយជានិច្ច​។

ចូលចិត្តក្រែមពណ៏ក្រហមនារីដែលចូលចិត្តក្រែមពណ៏ក្រហមឆ្អិនឆ្អៅ ជានារីដែលមានចិត្ត មោះមុត ស៊ីចស៊ី អារម្មណ៏ឆាប់ប្រែប្រួល ចូលចិត្តយកប្រៀបលើគេ​ នឹងប្រសិនបើនាងស្រលាញ់នរណាម្នាក់យ៉ាងខ្លាំង ពេលស្អប់ក៏ខ្លាំងដូចគ្នា ចិត្តក្តៅ មានះ នឹងមិនព្រមចុះញ៉មជាមួយនរណាងាយៗឡើយ។
ចូលចិត្តក្រែមពណ៏ស្វាយ នារីដែលលាបក្រែម ពណ៏ស្វាយ អាចបញ្ជាក់បានថា នាងចូលចិត្តភាពស៊ីចស៊ី លេចធ្លោ នឹងជាទីចាប់អារម្មណ៏នៃភេទផ្ទុយគ្នា ចេះស្រលាញ់​មិត្តភក្តិ ឈ្លាសវៃ ស៊ីជម្រៅ មានការស្រមើស្រមៃខ្ពស់។​
ចូលចិត្តក្រែមពណ៏ត្នោតនារីដែលចូលចិត្តក្រែមលាបពណ៏ទឹកក្រូច គឺជានារីកក់ក្តៅ មានគំនិតច្នៃប្រឌិត អារម្មណ៏ល្អ ព្យាយាមអំណត់អត់ធន់ ឈ្លាសវៃ នឹងមានឥទ្ធិពល ក្នុងការដោះស្រាយបញ្ហាផ្សេងៗបានយ៉ាងល្អ។
ពុំចូលចិត្តលាបក្រែម ចំពោះនារីដែលពុំចូលចិត្តលាបក្រែម ទាល់តែសោះហើយច្រើនតែបណ្តោយខ្លួនឯងទៅតាមធម្មជាតិ គឺជានារីដែលមានលក្ខណះសាមញ្ញអារម្មណ៏ល្អ តែបើដឹងឪ្យជាក់ក្នុងចិត្តរបស់នាងដូចជា ពុំមានសេចក្តីពិតប្រាកដនោះទេ នាងច្រើនតែយកខ្លួនឯងទៅប្រៀបនឹងអ្នកដទៃ៕

No comments:

Post a Comment